តេស្តលើកទី៤ ចុងក្រោយ សម្តេចតេជោ ហ៊ុន សែន គ្មានវីរុសកូវីដ-១៩ ទេ

182

ភ្នំពេញ៖លទ្ធផលតេស្តលើកទី៤ ដែលជាលើកចុងក្រោយ បានបង្ហាញថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ភរិយា ព្រមទាំងអ្នកនៅជាមួយ គឺ គ្មានវីរុសកូវីដ-១៩ ទេ ។ នេះបើយោងតាមហ្វេសប៊ុកផេកសម្តេចតេជោ ចេញផ្សាយ នាវេលាម៉ោងជាង១១ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយ គឺ ល្អណាស់សម្រាប់ខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថា «អវិជ្ជមានកូវីដ-១៩» ពោលគឺពុំមានឆ្លងជំងឺដ៏កាចសាហាវនេះទេ»

ដូចនេះ ចាប់ពីថ្ងៃស្អែកទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នឹងចេញទៅធ្វើការឬហាត់ប្រាណនៅខាងក្រៅ ដូចមុនថ្ងៃទី៤ ខែវិច្ឆិកា ឡើងវិញ តែ សម្តេច នៅតែមិនទាន់ឱ្យកូននិងចៅ មកផ្ទះមួយរយៈទៀតដើម្បីធានាឱ្យប្រាកដថា សម្តេចគ្មានមេរោគចម្លងទៅកូននិងចៅនោះឡើយ ។

សម្តេច មានប្រសាសន៍ថា «នេះជាក្តីស្រឡាញ់ដែលឪពុកនិងជីតាផ្តល់ឱ្យកូនៗនិងចៅៗគឺសុវត្ថិភាពរបស់កូនៗនិងចៅៗជាទីស្រឡាញ់»