អូស្ត្រាលី នឹងផ្តល់ជំនួយដល់កម្ពុជា ៧០ លានដុល្លារ ដើម្បីជួយរៀបចំផែនការរចនា និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

20

ភ្នំពេញ៖ ប្រទេសអូស្ត្រាលី នឹងផ្តល់ជំនួយ ចំនួន ៧០ លានដុល្លារ បន្ថែមទៀតដល់កម្ពុជាដើម្បីជួយរៀបចំផែនការ រចនា និងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពខ្ពស់ ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចរបស់អាស៊ាន។

នេះបើតាម ហ្វេសបុកផេកផ្លូវការរបស់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ចេះផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ជំនួយនេះ នឹងជួយប្រទេសកម្ពុជា អភិវឌ្ឍគម្រោងដែលខ្លួនត្រូវការ ដើម្បីបង្កើនសេដ្ឋកិច្ចរបស់ខ្លួន និងធ្វើឱ្យប្រសើរឡើង នូវការទទួលបានសេវាកម្ម សម្រាប់ប្រជាជនកម្ពុជាទាំងអស់ តាមរយៈផ្លូវថ្នល់ល្អប្រសើរ ទឹកស្អាត ថាមពលអាចទុកចិត្តបាន និងមាននិរន្តរភាព ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលអាចដំណើរការបាន៕