កីឡាករអាជីពល្បីៗនឹងមានវត្តមានក្នុងពានរង្វាន់បាល់ទាត់មួយនៅខេត្តត្បូងឃ្មុំ

643


ត្បូងឃ្មុំ ៖ការប្រកួតបាល់ទាត់ ពានរង្វាន់មហាគ្រួសារទ្រា នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី២១ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្អែកនេះហើយ នៅទីលានបាល់ទាត់ស្ថិតនៅក្នុងភូមិទ្រា ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

នៅក្នុងការប្រកួតពានរង្វាន់មហាគ្រួសារទ្រានេះ ត្រូវបានប្រភពច្បាស់ការណ៍មួយថ្លែងប្រាប់ CPC NEWS ឲ្យដឹងថា មានក្រុមមួយចំនួនបាល់ទាក់ទងកីឡាករល្បីៗដែលប្រកបអាជីពនៅលីកកំពូលកម្ពុជាយកមកពង្រឹងក្រុមផងដែរ។

“ការប្រកួតនឹងវាជាការប្រកួតដណ្តើមពានរង្វាន់ក្នុងសហគមន៍ទេបង មិនមែនជាការប្រកួតផ្លូវការអីទេ ប៉ុន្តែខ្ញុំលឺថាមានក្រមមួយចំនួនដែលដាក់ពាក្យប្រកួតនឹងគេបានទាក់ទងកីឡាករអាជីពមកជួយក្រុមពួកគេដែរ។ ” នេះបើយោងតាមប្រភពដែលសុំមិនបញ្ចេញឈ្មោះ។

” កីឡាករអាជីពដែលពួកគេទាក់ទងមកនឹង លឺថាដូចជា សារ៉េត ក្រីយ៉ា,  ស្លេះ សេន , ដាវ នីម, គង់ រ៉ាហ្វាត់ …នៅមានច្រើនទៀតបង”។ ប្រភពបានបន្ថែម។

គួរជម្រាបថា ការប្រកួតបាល់ទាត់ ពានរង្វាន់មហាគ្រួសារទ្រានេះ មាន ១៦ក្រុមចូលរួម មានដូចជា៖

១,យុវជនតេជោទ្រា ២,ក្រុមបាល់ទាត់ត្រពាំងខ្លា ៣,ស្វាយឃ្លាំង FC ៤,យុវជនកំចាត់គ្រឿងញៀនត្នោត ៥,យុវជនប៊ើស១ ៦,យុវជនដងក្តារ ៧,ឆ្មារខ្មៅកា៣ ៨,ស.ស.យ.ក ស្រុកកងមាស ៩,យុវជនភូមិព្រែកបាក់ ១០,ក្រុមបាល់ទាត់ខ្ពប២ ១១,ព្រាបសពាមជីលាំង ១២,យុវជនដីឡូត៍ហ៊ីម រ៉ាសេត ១៣,ខ្លា១១ឈើទាល់ធំ ១៤,កុកសជីរោទ៍ ១៥,យុវជន CPP មាឃ៣ ១៦,មហាគ្រួសារទ្រា ។

ពានរង្វាន់មហាគ្រួសារទ្រានេះ ម្ចាស់ជើងឯកនឹងទទួលបាន ពាន១ និងថវិកាចំនួន ៤,០០០,០០០ រៀល, លេខ២ ទទួលបានថវិកា ២,០០០,០០០រៀល, លេខ៣ ទទួលបាន ១,០០០,០០០ រៀល និងបាល់ ២, លេខ៤ ទទួលបាន ៥០០,០០០ រៀល និងបាល់ចំនួន ២ ព្រមស្បែកជើងមាសសម្រាប់កីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេផងដែរ៕