ស្ថានភាពឆ្លងជំងឺកូវីដនៅឥណ្ឌា បានឡើងដល់ ៩ លាននាក់ ដែលធ្វើឲ្យមន្ទីពេទ្យ និងទីបញ្ចុះសពខ្វះខាត

75

ញូវដេលី៖ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩នៅឥណ្ឌាបានឡើងដល់ ៩ លាននាក់ហើយនៅថ្ងៃសុក្រ នេះ ដែលធ្វើឲ្យមន្ទីរពេទ្យនៅរដ្ឋធានីញូវដែលី និងទីបញ្ចុះសពចាប់ផ្តើមខ្វះខាត។ នេះបើតាមការចុះផ្សាយដោយ CNA នៅថ្ងៃទី២០ ខែវិច្ឆិកានេះ។

យោងតាមតួលេខផ្លូវការចុងក្រោយបង្អស់បានអោយដឹងថា ប្រទេសឥណ្ឌាដែលរងគ្រោះខ្លាំងជាងគេទី ២នៅលើពិភពលោក ឥឡូវនេះបានចុះបញ្ជីការអ្នកស្លាប់មានជាង ១៣២.០០០ នាក់ដោយសារជំងឺនេះហើយ។

លោក Mohammed Shamim បានប្រាប់ AFP ថានៅទីបញ្ចុះសពដ៏ធំបំផុតមួយក្នុងក្រុងដេលីនៅសល់កន្លែងមិនច្រើនទេ បើធៀបនឹងការកើនឡើងអ្នកយ៉ាងរហ័សបែបនេះ និងអាចគ្មានកន្លែងបញ្ចុះក្នុងពេលឆាប់ៗខាងមុខនេះ។

ជុំវិញបញ្ហានេះដែរ រដ្ឋាភិបាលបានដាក់ពិន័យលើអ្នកដែលមិនពាក់ម៉ាស់ ប៉ុន្តែនៅតែមានប្រជាជននៅតែបន្តទៅកន្លែងនានាដែលមានមនុស្សច្រើនដោយគ្មានពាក់ម៉ាស់។

ទោះជាយ៉ាងនេះក្តី នៅក្នុងប្រទេសឥណ្ឌាបានឃើញករណីធ្លាក់ចុះជារៀងរាល់ថ្ងៃក្នុងរយៈពេលមួយខែកន្លងមកនេះ ប៉ុន្តែជាមធ្យមនៅតែមានករណីថ្មីប្រហែល ៤៥.០០០ ករណីថ្មីជារៀងរាល់ថ្ងៃដដែល៕