ជើងខ្លាំងអុកឡុកតាមពិធីបុណ្យដ៏ល្បីល្បាញ រហស្សនាម «អធិការ គ្រឿន» ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន

333

កំពង់ស្ពឺ៖ជនសង្ស័យឈ្មោះ ក្រេម គ្រឿន ដែលមានរហស្សនាម ថា «អធិការ គ្រឿន» និង បក្ខពួក ម្នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួនបានហើយ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះ ។

សមត្ថកិច្ច បង្ហើបប្រាប់ CPC NEWS ថា ជនសង្ស័យមានឈ្មោះ ក្រេម គ្រឿន អាយុ១៩ឆ្នាំ ដែលមានរហស្សនាម ថា «អធិការ គ្រឿន» និង ឈ្មោះ រ៉ុន ជីវ៉ា អាយុ១៩ឆ្នាំ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន តាមដីកាបង្គាប់អោយចាប់ខ្លួនរបស់លោក អ៊ី សាវិញ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ។

ជនសង្ស័យទាំង២នាក់ ជាប់ចោទពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ។

តុលាការ យល់ឃើញថា ជនត្រូវទាំង២នាក់ ប្រព្រឹត្តបទល្មើសមានលក្ខណៈធ្ងន់ធ្ងរ ដែលអាចនឹងគេចខ្លួនចេញពីលំនៅឋាន ឬ អាចចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។ ដូច្នេះ ទើបតុលាការ ចេញដីកាចាប់ខ្លួនជនត្រូវចោទទាំង២នាក់ តែម្តង ។

សមត្ថកិច្ច អះអាងថា បច្ចុប្បន្ន នេះ តុលាការបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារ លើជនត្រូវចោទទាំង២នាក់ ហើយ ៕