កូនប្រុសច្បងលោក ត្រាំ ម្នាក់ទៀតហើយរកឃើញវិជ្ជមានវីរុសកូវីដ១៩ រួមជាមួយអ្នកជាប់ពាក់ព័ន្ធមួយចំនួនទៀត

32

វ៉ាស៊ីនតោន៖ កូនប្រុសច្បងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ម្នាក់ទៀតហើយបានធ្វើតេស្តឃើញវីរុសកូវីដ១៩ គឺលោក Donald Trump Jr ។ នេះបើតាមការចុះផ្សាយដោយ BBC News នៅធ្ងៃទី២១ ខែវិច្ឆិកានេះ។

លោក Donald Trump Jr អាយុ ៤២ឆ្នាំ គឺជាកូនប្រុសលោកត្រាំចុងក្រោយដែលមានផ្ទុកវីរុសកូវីដបន្ទាប់ពីលោកត្រាំ ព្យាបាលជាសះស្បើយជាមួយនឹងភរិយាគឺលោកស្រី Melania Trump។

បច្ចុប្បន្នលោក Trump Jr កំពុងទទួលបានការព្យាបាល និងត្រូវបានដាក់ដាច់ដោយឡែក ខណៈដែលកូនប្រុសរបស់លោកមេធាវីផ្ទាល់របស់លោកត្រាំក៏កំពុងផ្ទុកមេរោគនេះដែរ។

សូមជម្រាបថា លោក Donald Trump Jr បានធ្វើតេស្តរកឃើញនេះបន្ទាប់ពីឪពុកម្តាយ និងបងប្អូនរបស់លោកពីរនាក់ទៀតដែលស្ថិតក្នុងត្រកូល Trump ធ្លាប់ផ្ទុកវីរុសនេះប៉ុន្តែបានព្យាបាលជាសះស្បើយ។

ទោះយ៉ាងណាស្ថានភាពឆ្លងជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិកបានផ្ទុះឡើងក្នុងរលកទី៣ ក្រោយពេលអាមេរិកបោះឆ្នោតរួច ពិសេសក្នុងយុទ្ធនាការឃោសនារបស់លោកត្រាំ ភាគច្រើនប្រមូលផ្តុំគ្នាដោយពុំមានពាក់ម៉ាស់ត្រឹមត្រូវ៕