ឡានដឹកសត្វមាន់បុកម៉ូតូ បណ្តាលអោយបុរសខ្មែរឥស្លាមម្នាក់ស្លាប់ និង ប្រពន្ធរងរបួសធ្ងន់

61

ត្បូងឃ្មុំ៖ឡានដឹកសត្វមាន់មួយគ្រឿង បានបុកម៉ូតូមួយគ្រឿងបណ្តាលបុរសខ្មែរឥស្លាមម្នាក់ស្លាប់ និង ប្រពន្ធរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនាវេលាម៉ោង១០ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅភូមិទី១ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

នគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយឃ្លាំង បានប្រាប់ CPC NEWS ថា ជនរងគ្រោះដែលជាបើកបរម៉ូតូមានឈ្មោះ អះម៉ាត់ ស្មាឯល រស់នៅភូមិទ្រាទី៣ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានស្លាប់នៅនឹងកន្លែងកើតហេតុ ។ ចំណែកប្រពន្ធឈ្មោះ សា សំ រងរបួសធ្ងន់ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។

ក្រោយបង្កហេតុ ជនបង្កបានរត់គេចខ្លួន ដោយបន្សល់ទុកឡាន នៅចម្ងាយប្រហែល ២គីឡូមែត្រពីកន្លែងកើតហេតុ ។ ពេលនេះ សមត្ថកិច្ចស្រាវជ្រាវ តាមចាប់ខ្លួនជនបង្កយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ៕