បុរសម្នាក់ ត្រូវគ្រាប់កាំភ្លើងចំស្នៀតផ្កាខាងស្តាំ ស្លាប់នៅក្នុងផ្ទះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

448

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ប្រជាពលរដ្ឋ បានប្រទះឃើញសពបុរសម្នាក់ នៅចំណុចផ្ទះគ្មានលេខ ផ្លូវ600R ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

សមត្ថកិច្ច អះអាងប្រាប់ CPC NEWS បឋមថា បងជីដូនមួយរបស់ជនរងគ្រោះ បានប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្នុងផ្ទះជាន់ផ្ទាល់ដី ដោយត្រូវគ្រាប់កាំភ្លើងចំស្នៀតផ្កាខាងស្តាំ ។

ជនរងគ្រោះឈ្មោះ នី អៀង អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅកន្លែងកើតហេតុខាងលើ ដោយគ្មានសម្ភារៈបាត់បង់ ទេ ។ នៅកន្លែងកើតហេតុ បន្សល់ទុកនូវអាវុធខ្លី ពណ៌ខ្មៅ មួយដើម ម៉ាក Zoroki  និង សម្រកកន្ទុះគ្រាប់ចំនួនមួយ ។

ពេលនេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិធ្ងន់ កម្លាំងអធិកាដ្ឋាននគបាលខណ្ឌសែនសុខ និង  ការិយាល័យនគបាលបច្ចេកទេសកំពុងស្រាវជ្រាវបន្ត នៅកន្លែងកើតហេតុ ដោយពុំទាន់សន្និដ្ឋាន ថា ជាករណីឃាតកម្ម ឬ អត្តឃាតដោយខ្លួនឯង នៅឡើយទេ ៕