បង្ក្រាបបទល្មេីសលក់នាឡិកាទំនេីបក្លែងក្លាយ ជិត៥ពាន់គ្រឿង

356

ភ្នំពេញ៖នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងតំណាងក្រុមហ៊ុន ZINVO LLC. ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពី លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីនាំចូល ស្តុក ចែកចាយ និងតាំងលក់ នាឡិកាម៉ាក ZINVO ក្លែងក្លាយ នៅតូបលេខ ខ.១១-៨៤ ផ្សារអូរឬស្សី និងផ្ទះលេខ ១១សេ ផ្លូវ៣១៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សមត្ថកិច្ច អះអាងថា សមត្តកិច្ចរកឃើញវត្ថុតាងរួមមាន នាឡិកាក្លែងក្លាយម៉ាក ZINVO, GUCCI និងCASIO សរុបចំនួន ៤.៦៣១គ្រឿង និង សម្ភារវេចខ្ចប់មួយចំនួនទៀត ។

ក្រោយពីធ្វើការឆែកឆេរ សមត្ថកិច្ចបានដកហូតវត្ថុតាងទាំងអស់យកមករក្សាទុកជាបណ្តោះអាសន្ន និងនាំខ្លួនម្ចាស់ទីតាំងប្រុសស្រី២នាក់ ជាជនជាតិចិម មកសាកសួរបំភ្លឺ ដើម្បីបន្តនីតិវិធី ៕