Facebook ធ្វើការកែសម្រួលកម្មវិធីផេក (Page) និង លុបចោលចំនួន Like

216

ភ្នំពេញ៖Facebook ផេកគឺជាកម្មវិធីសម្រាប់តារាល្បីៗ អ្នកធ្វើនយោបាយ ស្ថាប័នរដ្ឋ និងក្រុមហ៊ុនអាចបង្កើតទំព័រហ្វេសប៊ុក ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយនិងអ្នកតាមដាន ឬអតិថិជនរបស់ពួកគេ។ ដូច្នេះដើម្បីធ្វើឱ្យមានការងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការផ្លាស់ប្ដូរ រវាងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន និងហ្វេសប៊ុកផេកនោះ ក្រុមហ៊ុនបានធ្វើការកែសម្រួលមុខងារមួយចំនួនដែលមាននៅក្នុងកម្មវិធីផេក កាលពីថ្ងៃពុធម្សិលមិញនេះ។

យោងតាម នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអោយដឹងថា ការផ្លាស់ប្ដូរនេះមានដូចជាការលុបចោលនូវចំនួន Like ប៉ុន្តែបង្ហាញនូវចំនួនអ្នកតាមដាន (Followers) ជំនួសវិញ ដើម្បីឱ្យអ្នកគ្រប់គ្រងផេកមានការងាយស្រួលក្នុងការគ្រប់គ្រង ព្រោះថាចំនួនអ្នកតាមដាន វាបញ្ជាក់អំពីអ្នកប្រើប្រាស់ដែលចង់បានព័ត៌មានថ្មីៗពីទំព័រផេកនោះ។ ម្យ៉ាងវិញទៀតក្រុមហ៊ុនក៏បានធ្វើការកែតម្រូវទម្រង់របស់កម្មវិធីនេះដើម្បីឱ្យអ្នកប្រើប្រាស់ស្វែងរក ជីវប្រវត្តិរបស់ផេកបានកាន់តែងាយស្រួល។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Facebook តែងតែបានបន្ថែមនូវមុខងារថ្មីៗមួយចំនួនរួចមកហើយមានដូចជា ការចែកចាយរូបភាព ឬ វីដេអូ ដែលនឹងត្រូវលុបចោលក្នុងរយៈពេល ២៤ម៉ោង ដើម្បីប្រកួតប្រជែងជាមួយនឹងកម្មវិធី TikTok និងកម្មវិធី Snapchat