ទីបំផុត ! ផ្លូវតភ្ជាប់ចរាចរណ៍ ២ខ្សែត្រូវបានចាប់ផ្តើមដាក់អោយដំណើរការជាបណ្តោះអាសន្នហើយ

68

ភ្នំពេញ៖ផ្លូវតភ្ជាប់ចំនួន ២ខ្សែ នៅការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ត្រូវបានដាក់អោយដំណើរការជាបណ្តោះអាសន្នហើយ វេលាម៉ោង ៨៖០០នាទីព្រឹក នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ។ នេះបើយោងតាមការបង្ហាញពី រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នេះ ។

ផ្លូវតភ្ជាប់ទាំង ២ខ្សែនោះ រួមមាន ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅមហាវិថីចោមចៅ មានប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជម្រៅ ៣.៧ម៉ែត្រធៀបនឹងកម្ពស់នីវ៉ូមហាវិថី ចោមចៅ និង ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ៣ មានប្រវែង ១១៦ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជម្រៅ ១.៨៦ម៉ែត្រ ធៀបនឹងកម្ពស់នីវ៉ូផ្លូវជាតិលេខ៣។

សូមជម្រាបថា ការដាក់អោយដំណើរការជាបណ្តោះអាសន្ននេះ ដោយយោងតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕