ក្រសួងសុខាភិបាល​ ប្រកាសរកឃើញ​អ្នកឆ្លង​កូវីដ-១៩​ ថ្មី​ ចំនួន ៣៨នាក់​បន្ថែមទៀត​ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

55

ភ្នំពេញ៖ក្រសួងសុខាភិបាល​ ប្រកាសរកឃើញ​អ្នកឆ្លង​កូវីដ-១៩​ ថ្មី​ ចំនួន ៣៨នាក់​បន្ថែមទៀត​ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងនោះមានជនជាតិខ្មែរ, ជនជាតិចិន និង ជនជាតិវៀតណាម ខណៈមានអ្នកឆ្លងកូវីដ១៩ ថ្មី ជាអ្នកធ្វើដំណើរចូលមកកម្ពុជាចំនួន ២នាក់ផងដែរ សរុបចំនួន ៤០នាក់ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ។

នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ។

សូមជម្រាបថា បច្ចុប្បន្ននេះ អ្នកឆ្លងជំងឺទាំងនេះ កំពុងដាក់សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ, មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងមន្ទីរពេទ្យបង្អែកជ័យជំនៈខេត្តកណ្តាល