សូមមានការប្រុងប្រយ័ត្ន ! ខេត្តព្រះសីហនុ រកឃើញស្ត្រីជនជាតិចិន២នាក់ ឆ្លងជំងឺកូវីដ-១៩

36

ព្រះសីហនុ៖រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តជនបរទេសដែលស្នាក់នៅក្នុងក្រុងព្រះសីហនុ ហើយលទ្ធផលតេស្តបានបញ្ជាក់ថា «វិជ្ជមាន វីរុសកូវីដ-១៩» លើស្ត្រីជនជាតិចិន២នាក់ ។

យោងតាមសេចក្តីជូនដំណឹង កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានសម្រេចផ្អាកអាជីវកម្មសណ្ឋាគារ ជីនប៉ីទាំង៣សាខា និង អគារស្នាក់រួមរបស់បុគ្គលិកក្រុមហ៊ុន ជីនប៉ី ក្រុងព្រះសីហនុ ព្រះទាំងសណ្ឋាគារ ហ័ងហ្គ៍នជាយី ជាបណ្តោះអាសន្ន ផងដែរ ដើម្បីទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ៕