ជនជាតិចិនមានផ្ទុកជំងឺកូវីដ-១៩ ចំនួន២០នាក់ ត្រូវបានបញ្ជូនពីរាជធានីភ្នំពេញ មកកាន់មន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ

409

កណ្តាល៖ជនជាតិចិន មានផ្ទុកជំងឺកូវីដ-១៩ ចំនួន២០នាក់ ត្រូវបានបញ្ជូនពីរាជធានីភ្នំពេញ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ជាមួយគ្នានេះ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ សម្របសម្រួលដោះស្រាយនូវបញ្ហាមួយចំនួន ជាមួយជនជាតិទាំងនេះ ផងដែរ ។

លោកអភិបាលខេត្តកណ្តាល បានណែនាំដល់ក្រុមគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ពិនិត្យសុខភាព និង តាមដានជាប្រចាំ ពិសេសត្រូវយកសំណាកដើម្បីធ្វើតេស្ត ផងដែរ ។ ជាងនេះទៅទៀត អាជ្ញាធរក្រុងតាខ្មៅ ត្រូវរៀបចំនូវម្ហូបអាហារអោយបានសមរម្យ និង ជាប្រចាំថ្ងៃជូនពួកគាត់ ៕