Hot News : អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៥៨នាក់បន្ថែមទៀត ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

205


ភ្នំពេញ៖ក្រសួងសុខាភិបាល អោយដឹងថា មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៥៨នាក់បន្ថែមទៀត ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងនោះមានជនជាតិចិន វៀតណាម ខ្មែរ សិង្ហបុរី កូរ៉េ និងជនជាតិជប៉ុន ខណៈ ៧នាក់ផ្សេងទៀត ករណីអ្នកដំណើរចូលមកកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ ។

នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ។

សូមជម្រាបថា បច្ចុប្បន្ននេះ អ្នកជំងឺចំនួន ៥៨នាក់ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលចក្តាឡីស័ករាជធានីភ្នំពេញ ៕