សមត្ថកិច្ច ឃាត់ខ្លួនពលករមកពីប្រទេសថៃចំនួន១៤នាក់ ដែលគេចវេសមិនចូលធ្វើចត្តាឡីស័ក

179

បាត់ដំបង៖កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១កម្លាំងសមត្ថកិច្ចចម្រុះសហការជាមួយកម្លាំងអន្តរាគមន៍ បានឃាត់ខ្លួនពលករឆ្លងដែនពីប្រទេសថៃចំនួន១៤នាក់ មានប្រុស៧នាក់ និងស្រី៥នាក់ ព្រមទាំងក្មេង២នាក់ ស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ។

សមត្ថកិច្ច ថ្លែងថា ពលករទាំងនេះ ត្រូវបានសមត្ថកិច្ចដឹកតាមរថយន្តទួរីស១២កៅអី យកមកកាន់មណ្ឌលចត្រាឡីស័ក ស្រុកភ្នំព្រឹក ៕