លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណ សារព័ត៌មាន Angkor Today

161


ភ្នំពេញ៖លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ សម្រេចលុបអាជ្ញាបណ្ណ សារព័ត៌មាន Angkor Today របស់លោក អ៊ុង គង្គា ក្រោយការផ្សព្វផ្សាយព័ត៌មានបំពុលសង្គម ថា «កម្ពុជាលក់វ៉ាក់សាំងការពារកូវីដ១៩របស់ចិនក្នុងតម្លៃ១២០ដុល្លារ»

ជាមួយគ្នានេះ ជនជាតិចិនឈ្មោះ Shen Kaidong ក៏ត្រូវបានក្រសួងមហាផ្ទៃ សម្រេចបណ្តេញចេញពីកម្ពុជា និង ហាមឃាត់ការចូលកម្ពុជា សាជាថ្មី ផងដែរ ៕