បារីស៖ ប្រធានាធិបតីបាំង លោក Emmanuel Macron កាលពីថ្ងៃពុធម្សិលមិញបានប្រកាសបិទប្រទេសជាលើកទី ៣ រយៈពេលបីសប្តាហ៍ បន្ទាប់ពីមានការឆ្លងរាលដាលកាន់តែខ្លាំងឡើងៗ។
បើតាមការចុះផ្សាយដោយ Reuters នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះបានឲ្យដឹងថា លោក Macron បានថ្លែងតាមកញ្ចក់ទូរទស្សន៍ថា “យើងមិនអាចគ្រប់គ្រងស្ថានភាពជំងឺឆ្លងបានឡើយ ប្រសិនបើយើងនៅបន្តរក្សាជំហរការពារសេដ្ឋកិច្ច មិនព្រមបិទខ្ទប់ប្រទេសនោះ”។
ជុំវិញការដោះស្រាយវិបត្តិនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសបារាំងតាមរយៈការចាក់វ៉ាក់សាំង កំពុងតែស្ថិតតែជាបញ្ហាចោទនៅឡើយ ស្របពេលមានការយឺតយ៉ាវជាងការគ្រោងទុក។
សូមជម្រាបថា រយៈការចុងក្រោយនៅក្នុងប្រទេសបាំង នូវចំនួនឆ្លងប្រចាំថ្ងៃកើនដល់ជិត ៤ម៉ឺនករណី ដែលធ្វើឲ្យចំនួនសរុបឡើងដល់ជាង ៤.៥៤ លាននាក់ ក្នុងនោះមានអ្នកស្លាប់ប្រមាណជាង ៩,៤០០០នាក់៕