បាញ់ប្រហារមួយករណីទៀតនៅអាមេរិក សម្លាប់មនុស្ស ៤នាក់

33

វ៉ាស៊ីនតោន៖ មានករណីបាញ់ប្រហារមួយករណីទៀតហើយ ដែលកើតឡើងនៅឯអគារការិយាល័យមួយនៅជាយក្រុង Los Angeles សម្លាប់មនុស្សចំនួន ៤នាក់ ដោយក្នុងចំណោមនោះមានកុមារម្នាក់ផង។

បើតាមការចុះផ្សាយដោយ Reuters នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ ការបាញ់ប្រហារនេះត្រូវបានអភិបាលក្រុងចាត់ទុកថាជារឿងដ៏គួរឲ្យរន្ធត់បំផុត ខណៈករណីបាញ់ប្រហារនៅអាមេរិកកើតឡើង ៣ករណីហើយមិនដល់មួយខែផង។

ជុំវិញហេតុការណ៍នេះ អាជ្ញាធរមិនទាន់ផ្តល់ការពន្យល់លម្អិតនៅឡើយទេ ប៉ុន្តែជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់បានភ្លាមៗក្រោយការបាញ់ប្រហារ។

គួរម្លឹកថា ការបាញ់សម្លាប់នេះកើតឡើងតែជាង ២ សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីមនុស្ស ៨ នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅឯស្ប៉ានៅតំបន់អាត្លង់តាចំនួន ៣ កន្លែងនៅថ្ងៃទី ១៦ ខែមីនា និងមនុស្ស ១០ នាក់ត្រូវបានសម្លាប់នៅថ្ងៃទី ២២ ខែមីនានៅផ្សារទំនើបBoulder ក្នុងរដ្ឋ Colorado ៕