ក្មេងប្រុស អាយុ១៤ឆ្នាំ ឆ្លង កូវីដ១៩ ពីឪពុក

242

ភ្នំពេញ៖ក្មេងប្រុស អាយុ១៤ឆ្នាំ ឈ្មោះ ទី ម៉េង បានឆ្លង កូវីដ១៩ ពី ឪពុកឈ្មោះ សាយ ចាន់ទីតូ អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៦២៦បេ ផ្លូវជាតិលេខ២ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

អាជ្ញាធរមូលដ្ឋាន បានអោយដឹងថា នាល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យការិយាល័យសុខាភិបាលមន្ទីពេទ្យបង្អែកច្បារអំពៅ បានចុះមកយក ក្មេងប្រុសរូបនេះ ទៅព្យាបាលនៅ The Great Duke ។

សូមបងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធជាមួយ ក្មេងប្រុសរូបនេះ ដោយផ្ទាល់ ឬ ប្រយោល មេត្តារូសរាន់ទៅពិនិត្យសំណាក និង ធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ៕