Breaking : កម្មករនៃសហគ្រាស ឌីន ហាន នៅខណ្ឌមានជ័យឆ្លងជំងឺកូវីដ១៩ ជិត៥០នាក់

91

ភ្នំពេញ៖លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ថ្លែងប្រាប់ CPC NEWS ថា កម្មករ នៃ សហគ្រាស ឌីន ហាន ស្ថិតនៅលើផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ពិតជាបានឆ្លង ជំងឺ កូវីដ១៩ ជិត៥០នាក់ ប្រាកដមែន ។

លោក ម៉េត មាសភក្តី បន្តថា កម្មករ នៃ សហគ្រាស នេះ ទាំងអស់ ត្រូវយកសំណាកទៅធ្វើតេស្ត ដើម្បីរក វីរុស កូវីដ១៩ ។

ជាមួយគ្នានេះ លោក ម៉េត មាសភក្តី បានធ្វើការអំពាវនាវ និង ក្រើនរំលឹក ដល់ កម្មករ កម្មការិនី នៅ រោងចក្រ ឌិន ហាន នេះ សូមរូសរាន់ ដោយស្មារតី ភ្ញាក់រលឹក និង ស្មារតីចូលរួម ទាំងអស់គ្នា ក្នុងការធ្វើតេស្ត ដើម្បីទប់ស្កាត់ និង បង្ការ នៃការរីករាលរាល ជំងឺកូវីដ១៩ កាន់តែធំឡើង ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សង្កត់ធ្ងន់ថា នេះជាកាតព្វកិច្ច ដែលបានចែងក្នុងអនុក្រឹត្យ រួចហើយ អំពីការ ពិន័យអន្តរកាល ចំពោះបុគ្គល ដែលមិនសហការជាមួយ មន្ត្រីសុខាភិបាល ក្នុងការយកវត្ថុសំណាក ទៅ វិភាគ នោះ ត្រូវពិន័យចំនួន១លានរៀល ទៅ៥លានរៀល ហើយនឹងត្រូវធ្វើ តេស្ត ដដែល ៕