មួយយប់សោះ អាជីវករផ្សារអូរឫស្សី ឆ្លងកូវីដ១៩ ប្រមាណ៥០នាក់ បន្ថែមទៀត

136

ភ្នំពេញ៖មួយយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ អាជីវករ ផ្សារអូរឫស្សី ប្រមាណ៥០នាក់ បន្ថែមទៀត ត្រូវបានរកឃើញ ឆ្លង កូវីដ១៩ ដែលកើនសរុបជាង១០០នាក់ ទៅហើយ ។ នេះបើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ថ្លែងប្រាប់ CPC NEWS នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នេះ ។

លោក ម៉េត មាសភក្តី បន្តថា គិតថាខ្លួនឯងបានឆ្លងទេ ? បារម្ភពីគ្រួសារទេ ? បើគិត បើបារម្ភ សូមអាជីរករផ្សារអូរឫស្សី ដទៃទៀត អញ្ជើញទៅធ្វើតេស្តសំណាក ហើយបន្តធ្វើចត្តាឡីស័កអោយបានច្បាស់លាស់ ។

លោក បន្ថែមថា មិនមែនរើសអើងទេ តែយើងក៏គួរផ្អាកការជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពួកគាត់បណ្តោះអាសន្នសិន ជាការល្អ ៕