រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ១១៣នាក់បន្ថែមទៀត ក្នុងនោះនៅភ្នំពេញ ១០៣នាក់

45

ភ្នំពេញ៖ក្រសួងសុខាភិបាលប្រការរកឃើញមានអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន ១១៣នាក់ និងមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ៩០នាក់ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ។

នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៨ ខែមេសា​ ឆ្នាំ២០២១ នេះ ។

នៅក្នុងចំណោមអ្នកដែលឆ្លងកូវីដ១៩ ថ្មីទាំង ១១៣នាក់ គឺនៅភ្នំពេញមានអ្នកឆ្លងច្រើនជាងគេ ពោលគឺមាន រហូតទៅដល់ ១០៣នាក់។

សូមជម្រាបថា គិតមកទល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នេះ កម្ពុជា រកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី សរុបចំនួន ៣០២៨នាក់ និងមានអ្នកជាសះស្បើយសរុបចំនួន ១៩១៤នាក់ហើយ ៕