អាមេរិក បើកសាច់ដុំ ស្របពេលដែនអាកាសតៃវ៉ាន់ រងការបំពានហោះឆ្លងកាត់ដោយយន្តហោះចម្បាំងចិន

43

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក ព្រមានធ្ងន់ៗទៅកាន់ប្រទេសចិន ជុំវិញការបង្ហាញសកម្មភាពឈ្លានពានលើប្រទេសហ្វីលីពីនក្នុងដែនសមុទ្រចិនខាងត្បូង និងប្រទេសតៃវ៉ាន់នៅលើដែនអាកាស។

បើតាមការចុះផ្សាយដោយ CNA នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ អាមេរិកចាត់ទុកសកម្មភាពទាំងនេះ ជាសកម្មភាពឈ្លានពាន និងគំរាមកំហែងប្រកបដោយគ្រោះថ្នាក់ទៅលើបណ្តាប្រទេស ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។

ទន្ទឹមនឹងនេះ អាមេរិកក៏បានព្រមានប្រើកម្លាំងតបផងដែរ ក្នុងករណីចាំបាច់ ដើម្បីការពារប្រព័ន្ធសង្គម សេដ្ឋកិច្ច និងសន្តិសុខរបស់បណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន ពិសេសគឺកោះតៃវ៉ាន់។

សូមជម្រាបថា មួយរយៈចុងក្រោយនេះប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់ បានរងការគំរាមកំហែងពីប្រទេសចិនជារឿយៗ ដោយចិនបានបញ្ជូនទូករបស់ខ្លួនប្រមាណ ២០០ទូកចូលក្នុងតំបន់ភាគខាងលិចនៃកោះ Palawan ក្នុងសមុទ្រចិនខាងត្បូង ហើយបានបញ្ជូនយ​ន្តហោះចម្បាំងប្រមាណ ១៥គ្រឿង ហោះចូលដែនការពារអាកាសរបស់កោះតៃវ៉ាន់ថែមទៀតផង៕