អ្នកធ្លាប់ប៉ះពាល់ជាមួយអ្នកកើតកូវីដ១៩ នៅភ្នំពេញ១០៣នាក់ ប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ !

270

ភ្នំពេញ៖នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ មានករណី វិជ្ជមាន កូវីដ១៩ ថ្មី ចំនួន១០៣នាក់ បន្ថែមទៀត ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នេះ ។

អាជ្ញាធររាជធានីភ្នំពេញ ក៏បានបង្ហាញអត្តសញ្ញាណ អ្នក វិជ្ជមាន កូវីដ១៩ ទាំង១០៣នាក់ នេះ ផងដែរ និង អំពាវនាវអោយអ្នកធ្លាប់ពាក់ព័ន្ធ ប្រញាប់ទៅធ្វើតេស្ត និង ដាក់ខ្លួនដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ៕