«គ្រូទាយបៀរ» ម្នាក់នៅភ្នំពេញ បានឆ្លងកូវីដ១៩

143

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន១០៣នាក់ទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩ នៅថ្ងៃទី០៧ ខែមេសា ម្សិលមិញនេះ។ក្នុងចំណោមអ្នកឆ្លងកូវីដទាំង១០៣នាក់នោះ គឺមានម្នាក់ជា «គ្រូទាយបៀរ» ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ស្ត្រីម្នាក់ដែលឆ្លងកូវីដនោះមានឈ្មោះ ខៀវ ផល្លារ ភេទស្រី អាយុ ៥៤ ឆ្នាំ មុខរបរជាជា «គ្រូទាយបៀរ» ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១៤៣E4z ផ្លូវលេខ១២៨ ភូមិ៦ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ពាក់ព័ន្ធ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់ ក្នុងនោះមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថៃ្ង ៕