លោក ជិន ម៉ាលីន ឆ្ងល់ថា តើពួកបរទេសទាំងនេះ គេចង់បានអ្វីឱ្យពិតប្រាកដ ពីការចេញរបាយការណ៍បំផ្លើសខុសពីការពិតបែបនេះ?

30

ភ្នំពេញ៖លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ហាក់មានការងើយឆ្ងល់ថា តើពួកបរទេសទាំងនេះ គេចង់បានអ្វីឱ្យពិតប្រាកដ ពីការចេញរបាយការណ៍បំផ្លើសខុសពីការពិតបែបនេះ? ទាក់ទងនឹងរបាយការណ៍របស់ Amnesty International អំពីសិទ្ធិមនុស្សនៅកម្ពុជា គ្មានអ្វីថ្មីនោះទេ ពោល គឺ សឹងតែទាំងអស់យកចេញពីការផ្សាយរបស់វិទ្យុបរទេសដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល។

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ លើកថា របាយការណ៍របស់ Amnesty International អំពីសិទ្ធិមនុស្សនៅកម្ពុជា គ្មានអ្វីថ្មីនោះទេ ពោលគឺ សឹងតែទាំងអស់យកចែញពីការផ្សាយរបស់វិទ្យុបរទេសដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល និងចម្លងចែកចាយតៗគ្នាពីរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវីលក្នុងស្រុកមួយក្តាប់តូច ដែលគេផ្តល់លុយឱ្យដើម្បីធ្វើសកម្មភាពនយោបាយក្រោមរូបភាពនិងហេតុផលសិទ្ធិមនុស្ស នេះបើពិនិត្យលើឯកសារយោងក្នុងរបាយការណ៍នេះ។

លោកបន្តថា ចំណែក របាយការណ៍ និងឯកសារផ្លូវការ ការពន្យល់ បកស្រាយ និង ឆ្លើយតបបំភ្លឺ របស់រដ្ឋាភិបាលជាសាធារណៈ នាពេលកន្លងមក មិនត្រូវបានគេយកមកពិចារណាបន្តិចណាសោះឡើយ។ តើពួកបរទេសទាំងនេះគេចង់បានអ្វីឱ្យពិតប្រាកដ ពីការចេញរបាយការណ៍បំផ្លើសខុសពីការពិតបែបនេះ? សូមជួយឆ្លើយប្រាប់ខ្ញុំផងបងប្អូន។

ជាការឆ្លើយតប លោក ជិន ម៉ាលីន បានធ្វើការផ្សព្វផ្សាយឡើងវិញនូវរបាយការណ៍ស្ថានភាពសិទ្ធិមនុស្សនិងការអនុវត្តច្បាប់នៅកម្ពុជាឆ្នាំ២០២០ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាភាសាខ្មែរ និងអង់គ្លេស ដែលបានចេញផ្សាយកាលពីខែកុម្ភៈកន្លងទៅនេះ ទាំងស្រុងដូចខាងក្រោយនេះ ៖