ទីបំផុតលោក Paing Takhon ត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ខ្លួនបានហើយ ចំពេលមានសុខភាពទ្រុឌទ្រោម

25

យ៉ាំងហ្គន៖ ទីបំផុតតារាសម្តែង និងជាតារាបង្ហាញម៉ូតដ៏ល្បីប្រចាំនៅប្រទេសមីយ៉ាន់ម៉ាលោក Paing Takhon  ត្រូវបានរបបសឹកយោធាចាប់ខ្លួនបាត់ហើយ បន្ទាប់ពីរូបលោក និងតារាជាច្រើនដួងទៀតប្រមាណ ១២០នាក់ បានកត់ឈ្មោះចូលក្នុងបញ្ជីក្រុមប្រឆាំងដែលត្រូវចាប់ខ្លួន។នេះបើតាមការចុះផ្សាយដោយ CNA នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ។

បងស្រីលោក Paing Takhon  បានរៀបរាប់ថាមានក្រុមទាហានប្រមាណ ៥០នាក់ចូលចាប់លោក Paing Takhon  ដល់ក្នុងផ្ទះតែម្តងដែលមានទីតាំងនៅតំបន់ដាហ្គិនខាងជើងនៃទីក្រុងយ៉ាំងហ្គោននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

បងស្រីលោក Paing Takhon  បានបន្ថែមថា “យើងមិនដឹងរត់ទៅណាទេ ហើយពេលនេះបារម្ភពីប្អូនណាស់ ពីព្រោះប្អូនប្រាប់ថាមិនស្រួលខ្លួនប៉ុន្មានថ្ងៃហើយ”។

សូមជម្រាបថា អាជ្ញាធរមីយ៉ាន់ម៉ាបានចេញដីកាចាប់ខ្លួនតារាល្បីៗប្រមាណ ១២០នាក់មានទាំងតារាចម្រៀង តារាសម្តែង តារាបង្ហាញម៉ូតផងដែរ៕