ភ្នំពេញ៖លោក ភឿង ភីរៈ សន្តិសុខ ABA ពាក់ព័ន្ធការបាញ់សម្លាប់បុរសម្នាក់ ត្រូវបានតុលាការ ដោះលែង អោយមានសេរីភាព ឡើងវិញ នាល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នេះ ។ នេះបើតាម លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់ CPC NEWS មុននេះបន្តិច ។
លោក គុជ គឹមឡុង បន្តថា បន្តិចទៀត អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងចេញសេចក្តីប្រកាសព័ត៌មាន ជាផ្លូវការ ៕