អ្នកជំងឺកូវីដ១៩ បានទៅដកនិងដាក់ប្រាក់នៅធនាគារ ABA សាខាបុរីកីឡា,អ្នកធ្លាប់ចូលប្រញាប់ទៅធ្វើតេស្ត

19

ភ្នំពេញ៖អ្នកជំងឺកូវីដ១៩ បានទៅដាក់លុយ និងដកលុយជាច្រើនដងនៅធនាគារ ABA សាខាបុរីកីឡា ស្ថិតនៅអគារ ដឺឡាណូ សង្កាត់វាលវង់ ខណ្ឌ៧មករា  រាជធានីភ្នំពេញ ។

អនុគណកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នេះ បានអំពាវនាវដល់ប្រ ជាពលរដ្ឋ ដែលបានទៅប្រើសេវាកម្ម ឬចេញចូលជាប្រចាំ​ នៅធនាគារ នៅធនាគារ ABA សាខាបុរីកីឡា ចាប់ពីថ្ងៃទី ៨ ខែមីនា ដល់ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ និងចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១​​ ប្រញាប់ទៅយកសំណាកធ្វើតេស្តរកជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័កជាបន្ទាន់ ៕