រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២នាក់ទៀត នៅច្រកផ្លូវចូលអតីតតារាងបាល់ទាត់ហ្វូតាបា ខណ្ឌប្ញស្សីកែវ

53

ភ្នំពេញ៖នៅល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៨៖៣០នាទី អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ និង ក្រុមគ្រូពេទ្យ បានស្វែងរកឃើញ​អ្នកវិជ្ជមាននឹងមេរោគកូវីដ-១៩ ចំនួន ២នាក់។ នេះបើយោងតាមការបង្ហាញពី លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ។

លោក ជា ពិសី ឲ្យដឹងថា អ្នកវិជ្ជមានទាំងនោះរួមមាន ស្ត្រីម្នាក់អាយុ ១៧ឆ្នាំ មានទីលំនៅផ្ទះលេខ ២៨២៩ផ្លូវបេតុង (ច្រកផ្លូវចូលអតីតតារាងបាល់ទាត់ហ្វូតាបា) ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (អ្នកលក់ត្រីងៀតនៅផ្សារអូរប្ញស្សី) និងស្ត្រីម្នាក់ទៀត អាយុ ១៧ឆ្នាំ មានទីលំនៅផ្ទះលេខ ២៨២៩ ផ្លូវបេតុង (ច្រកផ្លូវចូលអតីតតារាងបាល់ទាត់ហ្វូតាបា) ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (អ្នកលក់ត្រីងៀតនៅផ្សារអូរប្ញស្សី)។

ជាមួយគ្នានេះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕