លោកបណ្ឌិត ឡាច សំរោង ប្រគេន អាហារូបករណ៍ ចំនួន៣៥កន្លែង ដល់ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក

33

ភ្នំពេញ៖លោកបណ្ឌិត ឡាច សំរោង សកលវិទ្យាធិការ នៃ សកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) បានប្រគេន អាហារូបករណ៍ ចំនួន៣៥កន្លែង ដល់ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រះចៅអធិការវត្ត ច័ន្ទបុរីវវង្ស រួមមាន ថ្នាក់បណ្ឌិត ៥កន្លែង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង និង ថ្នាក់បរិញ្ញាបត្រ ២០កន្លែង ។

ជាមួយគ្នានេះ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នេះ ក៏បានធ្វើលិខិត ថ្លែងអំណរគុណ ដល់ លោកបណ្ឌិត ឡាច សំរោង សកលវិទ្យាធិការ នៃ សកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ផងដែរ ៕