អ្នកជំងឺ កូវីដ១៩ ម្នាក់ ធ្លាប់ដើរចូលផ្សារទំនប់ ស្ទើរតែរាល់ថ្ងៃ

90

ភ្នំពេញ៖អ្នកជំងឺ កូវីដ១៩ ម្នាក់ ធ្លាប់ដើរចូលផ្សារទំនប់ ស្ថិតនៅផ្លូវលេខ៥៩៨ សង្កាតទួលសង្កែ ខណ្ឌឬស្សីកែវ ស្ទើរតែរាល់ថ្ងៃ ។ នេះបើយោងតាម អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ចេញផ្សាយ នាយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នេះ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ចេញផ្សាយថា «សេចក្តីជូនដំណឹង កម្រិតហានិភ័យ មេត្តាពាក់ម៉ាស់ រក្សាគម្លាត និង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ និង អ្នកដើរផ្សារទំនប់ ចាប់ពីថ្ងៃទី១៥ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ។ មូលហេតុ អ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារ ខាងលើនេះ ស្ទើរតែរាល់ថ្ងៃ»។

ប្រសិនបើអ្នកបានទៅទីតាំងខាងលើនេះ មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩ ។

ទីតាំង រួមមាន វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក , មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និង តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬ ទៅទីកន្លែងនោះ ៕