រោងចក្រ ឌីន ហាន រកឃើញ អ្នកឆ្លង កូវីដ១៩ សរុបជាង៥០០នាក់

568

ភ្នំពេញ៖គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ អ្នកពាក់ព័ន្ធចំនួន​៥៤៦នាក់ នៅក្នុង​រោងចក្រ ឌីន ហាន ខណ្ឌមានជ័យ ត្រូវបានរកឃើញ មាន ​វិជ្ជមាន​កូវីដ១៩ ។ នេះបើយោងតាម អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ចេញផ្សាយ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នេះ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវ និង លើកទឹកចិត្ត ដល់បងប្អូនកម្មករ-កម្មការិនី និង ក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា​ ឬ អ្នកលក់ដូរ ដែលមិនទាន់បានមកឲ្យក្រុមគ្រូពេទ្យយកសំណាក មេត្តារួសរាន់​មកជាបន្ទាន់ ។

សម្រាប់អ្នកដែលបានមកយកសំណាករួចហើយ សូមដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល ៕