អ្នកជំងឺកូវីដ១៩ ធ្លាប់បានចូលទៅ មន្ទីរពហុព្យាបាលនិងសម្ភព សំពៅមាស

205

ភ្នំពេញ៖អ្នកជំងឺកូវីដ១៩ ធ្លាប់បានចូលទៅ មន្ទីរពហុព្យាបាលនិងសម្ភព សំពៅមាស ដែលមានទីតាំង ស្ថិតនៅផ្ទះលេខ១៣៤ ផ្លូវលេខ១៤៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ចេញផ្សាយ នាព្រលប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នេះ ថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់សេវានៅមន្ទីរពហុព្យាបាលនិងសម្ភព សំពៅមាស ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬ ដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ។

ទីតាំង ធ្វើតេស្ត រួមមាន ៖ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និង តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕