អ្នកបូជាសពនៅឥណ្ឌារកពេលសម្រាកមិនបាន  ខណៈអ្នកស្លាប់កើនដល់ជិត ២០ម៉ឺននាក់

81

ញូវដេលី៖រលក​ចម្លងកូវីដ​នៅក្នុង​ប្រទេស​ឥណ្ឌា​សព្វថ្ងៃនេះ​ មាន​កម្លាំងខ្លាំង ប្រៀបដូច​រលក​យក្ស ស៊ូណាមី​ រហូត​ធ្វើឲ្យ​អត្រា​ឆ្លងកូវីដថ្មី​ប្រចាំថ្ងៃ​របស់​ឥណ្ឌា​ មាន​ចំនួន​ច្រើន​ជាងគេ​បំផុតបំបែក​កំណត់ត្រា​ពិភពលោក​។

នៅ​ថ្ងៃអង្គារ​នេះ ​អាជ្ញាធរ​សុខាភិបាលឥណ្ឌា​ បានរាយការណ៍ថា​អត្រាឆ្លងកូវីដថ្មី​កើនដល់​ ១០,៥៧២ ករណី​ ក្នុងរយៈពេល ២៤ ម៉ោង​។ ចំនួន​ជាង ១ម៉ឺនករណី​ ក្នុង​រយៈពេល​ត្រឹមតែ​មួយថ្ងៃនេះ​ គឺជាចំនួន​ដ៏​ច្រើនសម្បើមណាស់​ គឺលើស​ប្រទេសណាៗទាំងអស់​លើពិភពលោក​ចាប់​តាំង​ពី​ផ្ទុះមាន​ជំងឺរាតត្បាតកូវីដ​នេះមក​។

ចំណែក​ ចំនួន​អ្នកស្លាប់​ប្រចាំថ្ងៃដោយសារជំងឺកូវីដ នៅក្នុងប្រទេសឥណ្ឌា​ ក៏បាន​កើនខ្លាំង​ណាស់ដែរ​។ អ្នកស្លាប់​សរុបបានកើនដល់ ១៩៧,៨៩៤ នាក់ ត្រូវ​បានប្រកាស​នៅព្រឹក​អង្គារនេះ​ ។

ការ​ឆ្លងកូវីដ​រលកទី២​ ដែល​មាន​ចំនួន​ច្រើនលើស​លុបនេះ​បានរុញច្រាន​ឲ្យ​ប្រព័ន្ធ​សុខាភិបាលឥណ្ឌា​ ដែល​ជា​ប្រទេស​មានប្រជាជនច្រើន​បំផុត​លំដាប់ទី២​ ក្នុង​លោក​ ត្រូវ​ជួប​ទុក្ខ​លំបាក​ធ្ងន់ដូចភ្នំ​។ ចំនួន​អ្នក​ជំងឺ​នៅតាមមន្ទីរពេទ្យ​ឡើងចាល់​ខ្លាំង​ ធ្វើឲ្យ​ខ្វះខាត​សព្វ​គ្រប់​ ទាំងគ្រែ​សម្រាប់អ្នកជំងឺ​ អុកស៊ីហ្សែន​ និងថ្នាំសង្កូវ​ បើទោះបីជា​ មន្ទីរ​ពេទ្យ​បណ្តោះ​អាសន្ន​និងជម្រក​ចល័ត​ជាច្រើនកំពុងត្រូវបានអាជ្ញាធរ​ឥណ្ឌាដំឡើងហើយក៏ដោយ​ ៕