ពលរដ្ឋវៀតណាមរាប់សែននាក់ សម្រុកទៅលេងនៅឆ្នេរសមុទ្រ ហាក់មិនខ្លាចឆ្លងកូវីដ១៩

83

ហាណូយ៖ពលរដ្ឋវៀតណាមរាប់សែននាក់ នៅថ្ងៃសុក្រម្សិលមិញនេះ បាននាំគ្នាសម្រុកទៅលេងនៅឆ្នេរសមុទ្រ មួយនៃប្រទេសវៀតណាម ។ នេះបើយោងតាមសារព័ត៌មានវៀតណាម ចុះផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ។

ពលរដ្ឋវៀតណាមជាច្រើន បាននាំគ្នាចែករំលែក ព្រមទាំងបានរិះគន់យ៉ាងខ្លាំងនូវសកម្មភាព ប្រមូលផ្តុំមនុស្ស យ៉ាងច្រើនកុះករបែបនេះ ទាំងដែលជំងឺរាតត្បាតមិនទាន់ធូរស្រាលនៅឡើយ ។ ពលរដ្ឋវៀតណាមទាំងនោះ ក៏បានស្នើដល់រដ្ឋាភិបាលរបស់ មានវិធានការ ដើម្បីជួយទប់ស្កាត់ កុំឲ្យធ្លាក់ផុងខ្លួន ដូចនៅប្រទេសឥណ្ឌា ។

គួរជម្រាបជូនថា ប្រទេសឥណ្ឌាកំពុងជួបវិបត្តិឆ្លងរីករាលដាលយ៉ាងខ្លាំង នូវវីរុសកូវីដ១៩ បម្លែងថ្មី ដោយមានមនុស្សឆ្លង និងស្លាប់ រាប់សែននាក់ នៅក្នុងមួយថ្ងៃៗ ក្រោយពលរដ្ឋឥណ្ឌាទាំងនោះ បាននាំគ្នាទៅចូលរួមពិធីបុណ្យទន្លេ ដែលបំពាននូវវិធានការការពាររោគរាតត្បាត ៕