Breaking : រាជរដ្ឋាភិបាល សម្រេចបញ្ចប់ការបិទខ្ទប់ រាជធានីភ្នំពេញ និង ក្រុងតាខ្មៅ ចាប់ពីថ្ងៃទី៦ឧសភា តទៅ

205

ភ្នំពេញ៖រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចមួយ ស្តីពី «ការបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយត្រូវជំនួសមកវិញ នូវវិធានការថ្មីសំដៅបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ របស់គណៈអភិបាលរាជធានីភ្នំពេញ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ និង របស់គណៈអភិបាលខេត្តកណ្តាល សម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ»

នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះ ។​

ប្រការ១ នៃសេចក្តីសម្រេចនេះ ចែងថា​ «បញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ និង សេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ»