ឥណ្ឌូនេស៊ី រកឃើញវីរុសបម្លែងថ្មី២ករណី ដែលមានប្រភពមកពីឥណ្ឌា

31

ហ្សាការតា៖រដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃចន្ទទី៣ ខែឧសភាថា ប្រទេសឥណ្ឌូនេស៊ី បានរកឃើញវីរុសបម្លែងថ្មី២ករណីដំបូងង ដែលមានប្រភពមកពីឥណ្ឌា។

បើតាមសារព័ត៌មាន Channel NewsAsia ប្រទេសឥណ្ឌូនេស៊ីដែលបាននឹងកំពុងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ ដែលប្រទេសមួយនេះមានតួលេខអ្នកស្លាប់ និងអ្នកឆ្លង ច្រើនជាងគេនៅអាស៊ី។

ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី បានបញ្ជាក់ថា វីរុសបម្លែងថ្មីទាំង២ករណីនេះ ត្រូវបានគេរកឃើញនៅ ទីក្រុង ហ្សាកាតា ខណៈត្រូវវីរុសបម្លែងថ្មីមួយទៀតដែលមានប្រភពមកពីអាហ្វ្រិកខាងត្បូងក៏ត្រូវបានគេរកឃើញ នៅកោះបាលីផងដែរ។

គួរជម្រាបថា វីរុសកូវីដប្រភេទថ្មី ដែលគេហៅថា B.1617 កំពុងឆក់យកជីវិតពលរដ្ឋឥណ្ឌារាប់សែននាក់ ហើយរាប់លាននាក់ទៀតសម្រាកព្យាបាលនៅពេទ្យ។ មកទល់ពេលនេះ គេនៅមិនទាន់អាចកំណត់បានថា វីរុសកូវីដថ្មីនេះ បានចររាចរទៅដល់ប្រទេសណាខ្លះនោះទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់ជាទីបំផុត៕