ដីព្រៃកោងកាងនិងព្រៃលិចទឹកដែលជាជម្រកជីវៈចម្រុះមច្ឆាជាតិ​​ ,​​ ពលរដ្ឋ​ រាយការណ៍មកថា​ បានបិទរបង ធ្វើការឈូសឆាយដោយខុសច្បាប់

119

កោះកុង៖តាមប្រភពព័ត៌មានបឋមពីប្រជាពលរដ្ឋ បានអោយ CPC NEWS ដឹងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នេះ ថា ដីព្រៃកោងកាងនិងព្រៃលិចទឹកដែលជាជម្រកជីវៈចម្រុះមច្ឆាជាតិ​​  កំពុងរងការឈូសឆាយដោយខុសច្បាប់ ដោយបិទរបង ពីសំណាក់អ្នកមានលុយ មានអំណាច មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងគឃ្លើន

ទីតាំងនេះ ស្ថិតនៅចំណុច ដែលគេហៅ «អង្កាំ» ក្នុងភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។

ដីព្រៃកោងកាងនិងព្រៃលិចទឹក នេះ មានទំហំប្រមាណ៣០ហិកតា និង ត្រូវបានធ្វើរបងបិទជិត ហើយដំណើរការឈូសឆាយរយៈពេលជិត១ឆ្នាំ មកហើយ យ៉ាងរលូន ហាក់គ្មានអាជ្ញាធរពាក់ព័ន្ធ ណាមកធ្វើការទប់ស្កាត់ទាល់តែសោះ ។

នេះចាត់ទុកជាព័ត៌មានមួយ របស់ប្រជាពលរដ្ឋ ផ្ញើជូនដល់លោកស្រី មិថុនា ភូថង ដែលជាអភិបាលខេត្តកោះកុង មេត្តាស្រាវជ្រាវនិងស៊ើបអង្កេត បញ្ហានេះផង តើមានការឈូសឆាយ រំលោភបំពាន ដីព្រៃកោងកាងនិងព្រៃលិចទឹកដែលជាជម្រកជីវៈចម្រុះមច្ឆាជាតិ មែនដែរឬទេ ? ៕