មកវិញហើយ ! លីគកំពូលកម្ពុជានឹងបើកដំណើរការប្រកួតឡើងវិញជាថ្មី ដោយគ្មានអ្នកទស្សនាផ្ទាល់

47

ភ្នំពេញ៖គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា នឹងចាប់ផ្តើមដំណើរការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌាលីគ រដូវកាលឆ្នាំ២០២១ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ វិញហើយ ដោយមិនអនុញ្ញាតឲ្យមានអ្នកចូលទស្សានាផ្ទាល់ និង បរិវេណការប្រកួតរហូតមានសេចក្តីជូនដំណឹងជាថ្មី ក្រោយខកខានដោយសារការឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍ ។

តាមសេចក្តីជូនដំណឹងរបស់ គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា ឲ្យដឹងថា ទីលាន និង កីឡដ្ឋាន ដែលមានភូមិសាស្ត្រនៅតំបន់ក្រហម មានកម្រិតហានិភ័យខ្ពស់ មិនអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ធ្វើការហ្វឹកហាត់ និងរៀបចំការប្រកួតនោះទេ ៕