អ៊ុងសាន សូជី ដាច់ចិត្តស្នើសុំជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាឱ្យចូលរួមប្រឆាំងរបបសឹកយោធា

50

ណៃពិដោរ៖ក្រុមលោកស្រី អ៊ុងសាន សូជី  នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានអំពាវនាវឱ្យជនជាតិដើមភាគតិច មូស្លីមរ៉ូហ៊ីងយ៉ាចូលរួមក្នុងចលនាបះបោរផ្ដួលរំលំរបបយោធា ជាមួយការសន្យាថានឹងផ្ដល់សញ្ជាតិជាពលរដ្ឋ មីយ៉ាន់ម៉ាពេញសិទ្ធិ។

បើតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ មីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពចលាចល ចាប់តាំងពីមានព្រឹត្តិការណ៍ រដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោង សាន ស៊ូជី កាលពី ថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ។

យោធាមីយ៉ាន់ម៉ានៅតែបន្តការបង្ក្រាបលើក្រុមអ្នកប្រឆាំង ដោយបានផ្ដាច់ជីវិតមនុស្សច្រើនជាង ៨០០នាក់ហើយ ជាហេតុជំរុញ ឱ្យអតីតក្រុមសមាជិកសភានៃគណបក្ស NLD របស់លោកស្រី ស៊ូជីបង្កើតរដ្ឋាភិបាលស្រមោល មួយមានឈ្មោះថា «រដ្ឋាភិបាលរួបរួមជាតិ» (National Unity Government) ដែលបាននិងកំពុងប្រមូល កម្លាំងពីក្រុមជនជាតិដើមភាគតិចទាំងអស់នៅទូទាំង ប្រទេសឱ្យចូលរួមក្នុងចលនាបះបោរប្រឆាំងរបបយោធា។

គួរជម្រាបថា ក្រោមការដឹកនាំរបស់លោកស្រី សូជី កន្លងមក ជនជាតិភាគតិចមូស្លីមរ៉ូហីងយ៉ា ត្រូវបានធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំង រហូតបង្ខំចិត្តរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ៕