ម៉ាឡេស៊ីបង្ហាញក្តីបារម្ភ ក្រោយកុមារតូចៗ ៣នាក់ស្លាប់ដោយសារកូវីដ១៩

23

កូឡាឡាំពួរ៖អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានលើកឡើងពីការព្រួយបារម្ភអំពីការកើនឡើងនៃចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លង និងករណីធ្ងន់ធ្ងរដែលពាក់ព័ន្ធនឹងកុមារ បន្ទាប់ពីការកើនឡើងនៃការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ។

បើយោងតាមសារព័ត៌មានសិង្ហបុរី Channel NewsAsia នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក មូហៃយីឌីន យ៉ាស៊ីន បានប្រកាសពីការបិទខ្ទប់ប្រទេសរយៈពេល ២ សប្តាហ៍ចាប់ពីថ្ងៃទី ១ដល់ថ្ងៃទី១៤ ខែមិថុនាដោយសារករណីនិងការស្លាប់ប្រចាំថ្ងៃមានចំនួនច្រើនគួរឲ្យបារម្ភ ដោយរដ្ឋាភិបាលបានព្រមានថាការផ្ទុះឡើងនេះអាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការឆ្លងរាលដាលកាន់តែខ្លាំង។

យោងតាមលោក Noor Hisham Abdullah រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអោយដឹងថា ប្រទេសម៉ាឡេស៊ីបានកត់ត្រាការស្លាប់របស់កុមារចំនួន ៣ នាក់ដែលមានអាយុក្រោម ៥ ឆ្នាំដោយសារតែជំងឺនេះក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ។

កុមារសរុបចំនួន ២៧ នាក់ក្នុងចំណោម ១៩នាក់មានអាយុក្រោម ៥ ឆ្នាំក៏ត្រូវទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់នៅចន្លោះខែមករា និងឧសភាបន្ទាប់ពីឆ្លងវីរុសនេះដែលកើនឡើង ៨ ករណីកាលពីឆ្នាំមុន ៕