ភ្ញាក់ផ្អើលខ្លាំង ពេលឃើញសពដែលស្លាប់ដោយសារជំងឺកូវីដ១៩ ត្រូវបានប្លុងចោល នៅស្រុកកំពង់ត្រាច , លោកស្នងការខេត្តកំពត ចេញមុខបកស្រាយបញ្ហានេះ

623

កំពត៖នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នេះ មានការផ្សព្វផ្សាយថា «ប្រជាពលរដ្ឋដែលបានស្លាប់ដោយសារកូវីដ-១៩ ត្រូវបានក្រសួងសុខាភិបាល យកសាកសព ទៅប្លុងចោលនៅភ្នំប្រាសាទ យ៉ាងអនាធិបតេយ្យ ស្ថិតនៅកំពង់ត្រាច ខេត្តកំពត»នេះបើយោងតាម Page មួយឈ្មោះ News Fast

ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចេញមុខបកស្រាយបញ្ហានេះ ។

លោកស្នងការខេត្តកំពត បានសរសេរតាមបណ្តាញសង្គម Facebook ទាំងស្រុង ថា ៖

«តើលោកសារព័ត៌មាន បានធ្វើការសាកសួរជាមុនមកអាជ្ញាធរដែលឬទេ មុនការចុះផ្សាយ កុំគ្រាន់តែចង់អោយ Page ខ្លួនឯងគេចូលមើលអោយបានច្រើនហើយផ្សាយបែបនេះ ។ នៅស្រុកកំពង់ត្រាច មិនទាន់មានកន្លែងសម្រាប់បូជាសពអ្នកដែលស្លាប់ដោយសារកូវីដនោះទេ ហើយស្រុកក៏កំពុងម្ចាស់ការក្នុងការសាងសង់ទីកន្លែងសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដនេះដែរ»

លោកស្នងការខេត្តកំពត បន្តថា «នេះជាករណីដំបូងសម្រាប់ខេត្តកំពត ខ្ញុំមិនមែនជាមន្ត្រីសុខាភិបាល នោះទេ ក៏ប៉ុន្តែចំពោះអ្នកជំងឺដែលស្លាប់ដោយសារជំងឺកូវីដ ត្រូវបូជានៅកន្លែងដែលឆ្ងាយពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ហើយមិនអាចដឹកសពចល័តទៅទីឆ្ងាយបាននោះទេ»

ក្រោយមក យើងឃើញថា ខាងក្រុមគ្រូពេទ្យ បានធ្វើការបូជាសពនេះ រួចរាល់ហើយ ៕