ក្នុងផ្សារព្រែកតាមាក់ អ្នកជំងឺកូវីដ១៩ កើនដល់ចំនួន១២នាក់ អាជ្ញាធរសម្រេចបិទផ្សារទាំងមូល

57

កណ្តាល៖រដ្ឋបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សូមធ្វើការផ្អាកដំណើរការលក់ដូរនៅក្នុងផ្សារព្រែកតាមាក់ (ចាស់) ទាំងមូល ជាបណ្តោះអាសន្នដើម្បីបង្ការ និង ទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩​ ក្រោយអ្នកជំងឺកើនដល់ចំនួន១២នាក់ ។ នេះបើយោងតាម Facebook Page របស់រដ្ឋបាលស្រុកខ្សាច់កណ្តាល

លោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្តាល កាលពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំមន្រ្តីក្រោមឱវាទ អាជ្ញាធរភូមិ-ឃុំ និង កងកម្លាំង ធ្វើការផ្សព្វផ្សាយ ណែនាំ និង ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនជាអាជីវករលក់ដូរក្នុងផ្សារព្រែកតាមាក់ ដែលមានការពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ មានឈ្មោះ វី វួចលី ភេទស្រី និង ឈ្មោះ សែ ផានិត អោយយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ ។

ជាមួយគ្នានេះ គឺ មានការឆ្លងកូវីដ-១៩ ចំនួន១០នាក់បន្ថែមទៀត ដោយសរុប មានចំនួន១២នាក់ មានឈ្មោះដូចខាងក្រោម ៖ ១, ឈ្មោះ ឌីណា ចាន់បូ ភេទស្រី ២, ឈ្មោះ វីរៈ ថារី ភេទស្រី ៣, ឈ្មោះ ប៊ុនណា រ៉ុង ភេទប្រុស ៤, ឈ្មោះ ចាន់ ធឿន ភេទស្រី ៥, ឈ្មោះ វ៉ុន ស្រុន ភេទប្រុស ៦, ឈ្មោះ ស្រេង សុខខេង ភេទស្រី ៧, ឈ្មោះ ហេង លី ភេទស្រី ៨, ឈ្មោះ ស្រេង រ៉ូហ្វាត ភេទស្រី , ៩ ឈ្មោះ អ៊ី សុផា ភេទស្រី និង ១០, ឈ្មោះ ខួច ស្រីមុំ ភេទស្រី ។

រដ្ឋបាលស្រុកខ្សាច់កណ្តាល ក៏សូមជូនដំណឹងអោយបងប្អូនដែលធ្លាប់មានទំនាក់ទំនង ជាមួយបងប្អូនទាំ១២នាក់ ខាងលើ ត្រូវធ្វើចត្តាឡីស័កខ្លួនឯង ថែរក្សាសុខភាពអនាម័យជាប់ជាប្រចាំ និង សូមរាយការណ៍មកអាជ្ញាធរភូមិ ឃុំ ភ្លាមៗ ក្នុងករណីមានអាការៈមិនស្រួលខ្លួនដូចរោគសញ្ញានៃជំងឺកូវីដ១៩