កែវដំណក់ប្រេងដំបូងរបស់កម្ពុជា បានតម្កល់ទុកនៅវិមាននយោបាយ ឈ្នះ-ឈ្នះ ចារទុកជាប្រវត្តិសាស្ត្រ

134

ភ្នំពេញ៖នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នេះ កែវដំណក់ប្រេងដំបូងរបស់កម្ពុជា បានតម្កល់ទុកនៅវិមាននយោបាយ ឈ្នះ-ឈ្នះ ចារទុកជាប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋទូទាំងប្រទេសបានទន្ទឹងរង់ចាំជាច្រើនជំនាន់មកហើយ ។

តាមរយៈសុន្ទកថា , លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ថ្លែងថា ដំណាក់ប្រេងដំបូងដែលកម្ពុជាទទួលបាន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺ ជាសមិទ្ធិផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូបនៃភាពជោគជ័យរបស់កម្ពុជាទាំងមូល ដែលយើងខ្ញុំ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសបានទន្ទឹងរង់ចាំជាច្រើនជំនាន់មកហើយ ។

កែដំណក់ប្រេងដំបូងនេះ គឺ ជានិមិត្តរូបនៃធនធានប្រេងកាតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំឡើងតាមរចនាបទខ្មែរ និង សូមប្រគល់ជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានគណៈកម្មការសាងសង់វិមាននយោបាយ ឈ្នះ-ឈ្នះ ដើម្បីតម្កល់ទុកជាប្រវត្តិសាស្ត្រ ។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ ថ្លែងទៀតថា ដំណក់ប្រេងដំបូងរបស់កម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដ៏លំបាកដែលគំរាមកំហែងដោយមេរោគរាតត្បាតកូវីដ១៩ គឺ ជាសក្តីភាពនៃការខិតខំប្រឹងប្រែង អំណត់ព្យាយាម និង ពុះពារសម្រេចជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង វិនិយោគិនដែលយើងខ្ញុំទាំងអស់គ្នាសូមចូលរួមកោតស្ងប់ស្ងែង ៕