ថ្ងៃនេះ ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៧២៩នាក់ និងស្លាប់ ១១នាក់

23

ភ្នំពេញ៖ក្រសួងសុខាភិបាល ប្រកាសរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៧២៩នាក់ និងស្លាប់ចំនួន ១១នាក់ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ ក្នុងនោះករណីឆ្លងនាំចូលពីក្រៅប្រទេសចំនួន ៥៨នាក់ ។

នេះបើយោងតាមសេចក្តីជូនព័ត៌មាន របស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នេះ ។

ជាមួយគ្នានេះ ដែរ ក្រសួងសុខាភិបាល ក៏អោយដឹងផងដែរថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នោះ មានអ្នកជាសះស្បើយចំនួន ៣៩៨នាក់ ផងដែរ ៕