គណៈមេធាវី ធ្វើលិខិតអញ្ជើញលោកមេធាវី កង ឫទ្ធិគីរី ចូលបំភ្លឺ ពាក់ព័ន្ធការបង្ហោះ Facebook ធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់ក្រសួងយុត្តិធម៌

271

ភ្នំពេញ៖លោកមេធាវី គឹម វាសនា ប្រធាននាយកដ្ឋានអធិការកិច្ចនៃគណៈមេធាវី កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ បានធ្វើលិខិតមួយច្បាប់ អញ្ជើញលោកមេធាវី កង ឫទ្ធិគីរី អត្តលេខ២៤១ ក្នុងកម្មវត្ថុ «សូមចូលមកបំភ្លឺពាក់ព័ន្ធ នឹងករណីបង្ហោះសារលើ បណ្តាញសង្គមហ្វេកបុករបស់ខ្លួន ដែលបានធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់ក្រសួងយុត្តិធម៌»

កាលបរិច្ឆេទនៃការចូលបំភ្លឺ នេះ គឺ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក នៅទីស្នាក់ការគណៈមេធាវី ស្ថិតនៅខណ្ឌសែនសុខ ។

នេះបើយោងតាមលិខិតអញ្ជើញដែលត្រូវបានលោកមេធាវី កង ឫទ្ធិគីរី បង្ហោះជាសាធារណៈ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នេះ ។

លោកមេធាវី កង ឫទ្ធិគីរី ថ្លែងថា «ជិតជួបគ្នារឿងកិត្តយសក្រសួងយុត្តិធម៌ ។ បណ្ណាលយ័ក្លាយជាបន្ទប់ប្រជុំអស់ហើយ រួមទាំងគណៈមេធាវីផង ។ បានតើ ចាំដល់ថ្ងៃ»

សូមបញ្ជាក់ថា ថ្មីៗនេះ លោកមេធាវី កង ឫទ្ធិគីរី បានលើកឡើងតាមបណ្តាញសង្គម Facebook ថា «បានទិញសៀវភៅក្រមព្រហ្មទណ្ឌ និង ក្រមនីតិវិធីព្រហ្មទណ្ឌពីក្រសួងយុត្តិធម៌ក្នុងតម្លៃ​១០០ដុល្លារក្នុង​១ក្បាល»

បញ្ហានេះដែរ ក្រសួងយុត្តិធម៌ បានសម្តែងការសោកស្តាយចំពោះការផ្សព្វផ្សាយដោយគ្មានការទទួលខុសត្រូវក្នុងនាមលោកជាអ្នកដែលមានវិជ្ជាជីវៈច្បាប់មួយរូបដែរនោះ និងសូមលោកមេធាវី កង ឬទ្ធិគីរី កែតម្រូវការផ្សព្វផ្សាយរបស់ខ្លួនឡើងវិញជាបន្ទាន់ ៕

កាន់តែលម្អិតសូមអានសារទាំងស្រុងបន្ថែមទៀត របស់លោកមេធាវី កង ឫទ្ធិគីរី និង លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖