អាជ្ញាធរ សម្រេចបើកអោយដំណើរការធ្វើចរាចរណ៍រថយន្តតាក់ស៊ីទាំងអស់ ក្នុងក្រុងកំពង់ឆ្នាំង ឡើងវិញ

49

កំពង់ឆ្នាំង៖នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះ រដ្ឋបាលក្រុងកំពង់ឆ្នាំង បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពី «ការបើកអោយដំណើរការធ្វើចរាចរណ៍រថយន្តតាក់ស៊ីទាំងអស់ក្នុងក្រុងកំពង់ឆ្នាំង ពីកំពង់ឆ្នាំងទៅរាជធានីភ្នំពេញ ពីរាជធានីភ្នំពេញ មកកំពង់ឆ្នាំង និង កន្លែងផ្សេងៗទៀត ជាធម្មតាវិញ»

ការសម្រេចបែបនេះ ក្រោយពីក្រុមគ្រូពេទ្យ បានធ្វើតេស្តលើអ្នកបើកបរឡានតាក់ស៊ី និង អ្នកពាក់ព័ន្ធ សរុបចំនួន១២០នាក់ ដោយលទ្ធផល បង្ហាញថា «អវិជ្ជមាន វីរុសកូវីដ១៩»

កាន់តែលម្អិតសូមអាចសេចក្តីប្រកាសព័ត៌មាននេះបន្ថែមទៀត