អភិបាលខេត្តតាកែវ សម្រេចផ្អាកដំណើរការអាជីវកម្ម ការលក់ដូរទាំងអស់ នៅក្នុងផ្សារទួលក្រសាំង ជាបណ្តោះអាសន្ន

23

តាកែវ៖លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ សម្រេចផ្អាកដំណើរការបើកអាជីវកម្ម ការលក់ដូរទាំងអស់ នៅក្នុងផ្សារទួលក្រសាំង ភូមិទួលសាំង ក ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ជាបណ្តោះអាសន្ន ដោយសារតំបន់នេះ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ផ្ទាល់ និង ប្រយោលជាច្រើននាក់ ។

នេះបើយោងតាមសេចក្តីសម្រេច របស់ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ។

ការសម្រេចផ្អាកដំណើរការអាជីវកម្ម ការលក់ដូរ នៅក្នុងផ្សារទួលក្រសាំង ជាបណ្តោះអាសន្ន នេះ ធ្វើឡើងក្នុងគោលបំណងកាត់ផ្តាច់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និង ទប់ស្កាត់ជំងឺនេះ មិនអោយឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត ។

សូមបញ្ជាក់ថា ការផ្អាកដំណើរការបើកអាជីវកម្ម ការលក់ដូរ នៅក្នុងផ្សារទួលក្រសាំង ជាបណ្តោះអាសន្ន នេះ គិតចាប់ពីម៉ោង ១៧៖០០នាទីល្ងាច ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នេះ ត ទៅ រហូតដល់មានការជូនដំណឹងជាថ្មី ៕